Translate Site:

ស្វែងរកជំនួយ

24 Hour Hotline

អ្នកមិនឯកោនោះទេ។

ប្រសិនបើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ត្រូវការជំនួយ សូមហៅទូរសព្ទមកកាន់ខ្សែទូរសព្ទបន្ទាន់របស់យើងតាមរយៈលេខ 617-338-2355
ប្រសិនបើអ្នកកំពុងប្រឈមនឹងគ្រោះថ្នាក់ សូមទូរសព្ទទៅកាន់លេខ 911។

ខ្សែទូរសព្ទបន្ទាន់ 24ម៉ោង

ប្រសិនបើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ ត្រូវការជំនួយ សូមហៅទូរសព្ទមកកាន់ខ្សែទូរសព្ទបន្ទាន់របស់យើងតាមរយៈលេខ 617-338-2355។ ខ្សែទូរសព្ទបន្ទាន់នេះដំណើរការ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍។ សេវាកម្មនានាគឺឥតគិតថ្លៃ ជាការសម្ងាត់ និងមានផ្ដល់ជូនដល់បុគ្គលដែលមានឯកសារ និងបុគ្គលដែលគ្មានឯកសារ។ 

ប្រសិនបើបុគ្គលិកខ្សែទូរសព្ទបន្ទាន់មិននិយាយភាសារបស់អ្នក សូមប្រាប់ពីភាសាដែលអ្នកចង់បាន ហើយអ្នកបកប្រែនឹងត្រូវបានផ្ដល់ជូន ដើម្បីឱ្យយើងអាចទំនាក់ទំនងជាមួយអ្នកបាន និងអាចផ្ដល់ជូនសេវា ឬការបញ្ជូនបន្តសមស្រប។

អ្នកក៏អាចផ្ញើអ៊ីម៉េលទៅកាន់ info@atask.org បានផងដែរសម្រាប់សំណួរដែលមិនបន្ទាន់។

អ្វីដែលអ្នកអាចរំពឹងទុកបាន៖

ការទូរសព្ទមកកាន់ខ្សែទូរសព្ទបន្ទាន់ 24 ម៉ោងរបស់យើង គឺជាជំហានទីមួយទៅកាន់ការជួយខ្លួនអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឱ្យគេចផុតពីស្ថានភាពធ្វើទុក្ខបុកម្នេញ។ រាល់ការហៅទូរសព្ទទាំងអស់ គឺជាការសម្ងាត់។ អ្នកហៅទូរសព្ទនឹងទទួលបានការអន្តរាគមន៍ពេលមានវិបត្តិ ការធ្វើផែនការសុវត្ថិភាព ការគាំទ្រផ្លូវចិត្ត ធនធាន ព័ត៌មាន និងការបញ្ជូនបន្ត។

បុគ្គលិកខ្សែទូរសព្ទបន្ទាន់ម្នាក់ នឹងសួរពីរបីសំណួរដើម្បីទទួលបានការយល់ដឹងអំពីស្ថានភាពរបស់អ្នក។ ឧទាហរណ៍៖ ពួកគេអាចនឹងសួរថា “តើខ្ញុំអាចជួយអ្វីអ្នកបាន?” ឬ “តើមូលហេតុអ្វីដែលធ្វើឱ្យអ្នកសម្រេចចិត្តហៅទូរសព្ទមកកាន់ខ្សែទូរសព្ទបន្ទាន់នៅថ្ងៃនេះ?” ពួកគេក៏អាចនឹងសួរអំពីភាសាដែលអ្នកចង់បាន នាមខ្លួន អាយុ ទីតាំង ឬស្ថានភាពអន្តោប្រវេសន៍ ដើម្បីឱ្យពួកគេអាចផ្ដល់ជំនួយដល់អ្នកបានកាន់តែប្រសើរ។ អ្នកមិនត្រូវបានតម្រូវឱ្យផ្ដល់ជូនព័ត៌មានណាដែលអ្នកមិនមានអារម្មណ៍ល្អក្នុងការចែករំលែកនោះទេ។

ប្រសិនបើអ្នកសម្រេចចិត្តថាអ្នកចង់ទទួលបានសេវានានាពី ATASK, អ្នកនឹងត្រូវបានបញ្ជូនបន្តទៅកាន់អ្នកតស៊ូមតិម្នាក់។ ប្រសិនបើមិនមានអ្នកតស៊ូមតិសម្រាប់ផ្ដល់ជូនភ្លាមៗទេ យើងនឹងស្នើសុំពេលវេលា​សុវត្ថិភាព និងលេខទូរសព្ទដើម្បីហៅទូរសព្ទត្រឡប់ទៅកាន់អ្នកវិញ។ ការហៅទូរសព្ទដើម្បីបញ្ជាក់បន្ថែមអាចត្រូវបានរំពឹងក្នុងរយៈពេលពីរថ្ងៃធ្វើការ។

អ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តនិយាយភាសាអាស៊ី និងភាសាតាមតំបន់ចំនួន 20 ភាសារួមមាន ភាសាអារ៉ាប់ បង់ក្លាដេស ចិនកន្តាំង ជីវចៅ/ទាជីវ ហ្វីលីពីន ហ្គូចារ៉ាទី ហិណ្ឌី ឥណ្ឌូនេស៊ី ខ្មែរ (កម្ពុជា) កូរ៉េ ឡាវ ម៉េនដារីន ម៉េនីពូរី នេប៉ាល់ អូរីយ៉ា ប៉ុនចាប៊ី ថៃ ចិនថៃសាន តៃវ៉ាន់ តយសាន អូរឌូ វៀតណាម (ខែតុលា 2022)។ សម្រាប់ភាសាផ្សេងទៀត យើងសហការជាមួយអ្នកបកប្រែដែលមានវិជ្ជាជីវៈ ដើម្បីឱ្យយើងអាចទំនាក់ទំនងជាមួយអ្នកបាន។

សេវាតាមសហគមន៍ (ការគ្រប់គ្រងករណី និងការតស៊ូមតិ)

អ្នកតស៊ូមតិរបស់ ATASK តភ្ជាប់ ជនរងគ្រោ: ពីអំពើហិង្សា និងការធ្វើបាបក្នុងគ្រួសារ អំពើហិង្សា និងការធ្វើបាបពីដៃគូរណាត់?ការរំលោភបំពានផ្លូវភេទ និងការជួញដូរមនុស្សទៅកាន់ប្រភពធនធានសំខាន់ៗ។ ពួកគេផ្ដល់ជូនការគ្រប់គ្រងករណី បម្រើការជាអ្នកបកប្រែផ្ទាល់មាត់ និងអ្នកបកប្រែឯកសារ និងជួយដល់អតិថិជនក្នុងការស្វែងរកទិសដៅទៅកាន់គយ និងប្រព័ន្ធដែលមិនធ្លាប់ស្គាល់។

អ្នកតស៊ូមតិដែលទទួលបានការបណ្ដុះបណ្ដាល មានសម្រាប់ផ្ដល់ជូនពីថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង 9 ព្រឹក ដល់ 5 ល្ងាច និងក្រោយម៉ោងការងារតាមរយៈការរៀបចំសម្រាប់គ្រាអាសន្ន។ សេវាកម្មមានផ្ដល់ជូនដោយផ្ទាល់ និងតាមអនឡាញ។

អ្វីដែលអ្នកអាចរំពឹងទុកបាន៖

បន្ទាប់ពីអ្នកហៅទូរសព្ទទៅកាន់ខ្សែទូរសព្ទបន្ទាន់រួចហើយ អ្នកនឹងនិយាយទៅកាន់អ្នកតស៊ូមតិម្នាក់ដែលនិយាយភាសារបស់អ្នក។ អ្នកតស៊ូមតិម្នាក់នឹងបំពេញព័ត៌មានចូល ដើម្បីយល់ដឹងអំពីតម្រូវការ និងគោលដៅរបស់អ្នក ហើយនឹងប្រាប់អ្នកអំពីសិទ្ធិរបស់អ្នក និងកម្មវិធី និងសេវាកម្មរបស់ ATASK។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ក្លាយជាអតិថិជនរបស់ ATASK អ្នកតស៊ូមតិម្នាក់អាចជួយអ្នកបានជាមួយនឹងចំណុចដូចខាងក្រោម៖

  • ការគ្រប់គ្រងករណី និងការតស៊ូមតិ
  • ការធ្វើផែនការសុវត្ថិភាព
  • ការគាំទ្រផ្លូវចិត្ត
  • បញ្ហាផ្លូវច្បាប់ និងអន្តោប្រវេសន៍
  • វេជ្ជសាស្ត្រ និងការថែទាំសុខភាព
  • សុខភាពផ្លូវចិត្ត និងសុខភាពអាកប្បកិរិយា
  • លំនៅដ្ឋាន
  • ថ្នាក់ភាសាអង់គ្លេស
  • អត្ថប្រយោជន៍សាធារណៈ
  • ការងារ
  • ការអប់រំ និងការបណ្ដុះបណ្ដាល
  • ការជូនទៅកាន់ការណាត់ជួប
  • ការបញ្ជូនបន្ត

ទីជម្រកគ្រាអាសន្ន

យើងផ្ដល់ជូនទីជម្រកដែលមានសុវត្ថិភាព និងសម្ងាត់ដល់ជនរងគ្រោះ ដែលមានបុគ្គលិកនៅទីតាំង 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍។ បុគ្គលិកទីជម្រកនឹងធ្វើការជាមួយអ្នក និងអ្នកតស៊ូមតិតាមសហគមន៍របស់អ្នក ដើម្បីសម្រេចឱ្យបានតាមគោលដៅរបស់អ្នក។

អ្វីដែលអ្នកអាចរំពឹងទុកបាន៖

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ស្នាក់នៅក្នុងទីជម្រកនេះ អ្នកនឹងត្រូវនិយាយទៅកាន់អ្នកតស៊ូមតិរបស់អ្នក ដើម្បីរៀបចំការទទួលចូលជាមួយបុគ្គលិកទីជម្រករបស់យើង។ បន្ទាប់មក បុគ្គលិកទីជម្រកម្នាក់នឹងនិយាយជាមួយអ្នកអំពីសេវាកម្មទីជម្រកគ្រាអាសន្នរបស់ ATASK ការរំពឹងទុក ក៏ដូចជាតម្រូវការ និងគោលដៅរបស់អ្នកផងដែរ។

កម្មវិធីទីជម្រកអាចជួយអ្នកជាមួយចំណុចដូចខាងក្រោម៖

  • ការធ្វើផែនការ សុវត្ថិភាព
  • ការផ្លាស់ប្ដូរទីលំនៅ
  • ការគាំទ្រផ្លូវចិត្ត
  • លំនៅដ្ឋានអន្តរកាល
  • លំនៅដ្ឋានអចិន្ត្រៃយ៍ និងដែលទទួលបានការឧបត្ថម្ភ
  • សក្ខីបត្រសំណៅទឹកប្រាក់សម្រាប់ការថែទាំកុមារ ការចុះឈ្មោះចូលរៀន និងក្រុមកុមារសិក្សាតាមរយៈសកម្មភាពលេង
  • ការថែទាំវេជ្ជសាស្ត្រ និងសុខភាពផ្លូវចិត្ត និងការបញ្ជូនបន្ត

អ្នកស្នាក់នៅក្នុងទីជម្រកទទួលបានជំនួយម្ហូបអាហារ ការដឹកជញ្ជូន និងតម្រូវការសំខាន់ៗដទៃទៀត។ អ្នកស្នាក់នៅក្នុងទីជម្រកក៏អាចចូលរួមនៅក្នុងកម្មវិធីនានាដែលកសាងសហគមន៍សម្រាប់ជនរងគ្រោះ

កម្មវិធីការតស៊ូមតិ និងតំណាងស្របច្បាប់

កម្មវិធីផ្លូវច្បាប់របស់ ATASK តភ្ជាប់គម្លាតរវាងប្រព័ន្ធច្បាប់ និងជនរងគ្រោះ ពីអំពើហិង្សាក្នុងគ្រួសារ ដែលមិនទទួលបានយុត្តិធម៌ដែលមានអត្ថន័យ។ យើ់ងផ្ដល់ជូនសេវាផ្លូវច្បាប់ជារួម នៅក្នុងបរិយាកាសដែលមានសុវត្ថិភាព និងមេត្តាធម៌ ខណៈផ្ដោតអាទិភាពលើតម្រូវការផ្នែកវប្បធម៌ និងភាសារបស់ជនរងគ្រោះ ជនជាតិអាស៊ី។

អ្វីដែលអ្នកអាចរំពឹងទុកបាន៖

ប្រសិនបើអ្នកកំពុងត្រូវការសេវាផ្លូវច្បាប់ អ្នកនឹងត្រូវនិយាយទៅកាន់អ្នកតស៊ូមតិរបស់អ្នក ដើម្បីរៀបចំការទទួលចូលជាមួយក្រុមការងារផ្នែកច្បាប់របស់យើង។ ក្រុមការងារផ្នែកច្បាប់ដែលមានលក្ខណៈពហុភាសា/ពហុវប្បធម៌របស់យើង នឹងពិភាក្សាអំពីសេវាជាក់លាក់របស់យើងដែលត្រូវបានផ្ដល់ជូន និងជួយអ្នកក្នុងការកំណត់ និងផ្ដោតអាទិភាពលើតម្រូវការផ្លូវច្បាប់របស់អ្នក។ ផ្នែកនៃច្បាប់ដែលកម្មវិធីច្បាប់រ៉ាប់រងរួមមាន៖

  • គ្រួសារ (រួមមានការលែងលះ សិទ្ធិគ្រប់គ្រងកូន អាហារកិច្ចចិញ្ចឹមកូន ។ល។)
  • ការផ្លាស់ប្ដូរទីលំនៅ
  • ការបង្ការការធ្វើបាប និងការបៀតបៀន
  • អន្តោប្រវេសន៍
  • លំនៅដ្ឋាន
  • អត្ថប្រយោជន៍សាធារណៈ
  • សិទ្ធិប្រើប្រាស់សេវាភាសា
  • សិទ្ធិរបស់ជនរងគ្រោះ